ព័ត៌មានថ្មីៗ

លោកឧកញ៉ា ហេង សិទ្ធី និងលោកជំទាវ បរិច្ចាគថវិកា ១លានដុល្លារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩

កាលបរិច្ឆេត: 12/08/2020

លោកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមប្រឹក្សាភិបាល នៃធនាគារឯកទេស ម៉ារីថាម ម.ក និងលោកជំទាវ បរិច្ចាគថវិកា ១លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសរបស់លោកឧកញ៉ា ហេង សិទ្ធី បានធ្វើឡើងភ្លាមៗ បន្ទាប់ពីសម្តេចតេជោបានប្រកាសពីការត្រៀមថវិកាទិញវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋខ្មែរដោយឥតគិតថ្លៃ។លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាលតែងតែមានទឹកចិត្តសប្បុរសជានិច្ច ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាជនខ្មែរយើងនៅពេលមានទុក្ខលំបាក។សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធិក្នុងលោក តាមជួយថែរក្សាដល់លោកឧកញ៉ាប្រធានក្រុមប្រឹក្សាភិបាល និងលោកជំទាវព្រមទាំងក្រុមគ្រួសារ និងប្រជាជនខ្មែរ អោយជួបតែសុខភាពល្អ និងវិបុលសុខគ្រប់ពេល។